សម្រង់សម្ដីចំនួន ៦ឃ្លាដែលអ្នកគួរកត់ត្រាទុកក្នុងជីវិត
១) “ខ្ញុំមិនដែលគិតថាចង់ក្លាយជាលី សៀវឡុងបន្ទាប់នោះទេ។ ខ្ញុំគ្រាន់តែចង់ក្លាយជាឈិន ឡុងដំបូងគេបង្អស់ប៉ុណ្ណោះ”។ ឈិន ឡុង (Jackie Chan)
២) “ពិភពលោកនេះមិនមែនជាកម្មសិទ្ធិរបស់មេដឹកនាំនោះទេ ពិភពលោកនេះគឺជាកម្មសិទ្ធិរបស់មនុស្សលោកទាំងអស់គ្នា”។ សម្ដេចសង្ឃដាឡៃ ឡាម៉ា
៣) “ការគិតដែលមានមសិទ្ធិរបស់មនុស្សលោកទាំងអស់គ្នា”។ សម្ដេចសង្ឃដាឡៃ ឡាម៉ា ៣) “ការគិតដែលមាវិន័យនឹងនាំទៅរកសេចក្ដីសុខ រីឯការគិតដែលឥតមានវិន័យនឹងនាំទៅរកសេចក្ដីទុក្ខវេទនា”។ សម្ដេចសង្ឃដាឡៃ ឡាម៉ា
៤) “បុរសតែងតែគិតថាការរកលុយហើយចាំត្រួតត្រាបញ្ជានៅជុំវិញអ្នកដទៃ គឺជាទីកន្លែងដែលអំណាចស្ថិតនៅ។ ប៉ុន្តែពួកគេមិនគិតទេថាអំណាចគឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ស្ត្រីទាំងឡាយដែលបានមើលថែទាំមនុស្សគ្រប់គ្នាកន្លងមករហូត និងបានផ្ដល់កំណើតដល់កូនរបស់ពួកគេទៅវិញនោះទេ”។ Malala Yousafzai
៥) “មានហេតុផលតែម្យ៉ាងគត់ដែលធ្វើឲ្យក្ដីសុបិនមិនអាចសម្រេចទៅដល់គោលដៅបាន នោះគឺជាសេចក្ដីភ័យខ្លាចនៅក្នុងការបរាជ័យ”។ Paulo Coelho
៦) “របស់ដ៏សាមញ្ញបំផុតក៏ជារបស់ដែលអស្ចារ្យជាងគេបំផុតដែរ ហើយមានតែបុគ្គលប្រកបដោយបញ្ញាប៉ុណ្ណោះដែលអាចមើលឃើញរបស់ទាំងនោះបាន”។ Paulo Coelho
ប្រភព៖ goalcast
ប្រែសម្រួល៖ ស្រីពៅ
0 comments:
Post a Comment