ចេញ P20 មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង Mate 10 Pro នៅ​ថៃ ធ្លាក់​អស់ ១០០ ដុល្លារ​ទៀត​បាត់

ចេញ P20 មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង Mate 10 Pro នៅ​ថៃ ធ្លាក់​អស់ ១០០ ដុល្លារ​ទៀត​បាត់
វត្តមាន​នៃ​ការ​មក​ដល់​នូវ​ស្មាតហ្វូន​ជំនាន់​ក្រោយ P20/P20 Pro បាន​ធ្វើ​ឲ្យ​ម៉ូឌែល​ដទៃ​នៃ​ត្រកូល Huawei ផ្តើម​ធ្លាក់​ថ្លៃ​បន្ត​កន្ទុយ​គ្នា។ ស្មាតហ្វូន​ធន់​ខ្ពស់ Mate 10 Pro ពី​មុន​ក្នុង​ទីផ្សារ​ប្រទេស​ថៃ លក់​ក្នុង​តម្លៃ ២៧ ៩០០ បាត ឬ​ប្រហែល ៨៩៣ ដុល្លារ ថ្មីៗ​នេះ​តាម​ដំណឹង​លេចលឺ​បាន​ចុះ​អស់​ជាង ១ សន្លឹក មក​សល់​ត្រឹម ២៣ ៩៩០ បាត ឬ​ត្រឹម ៧៦៨ ដុល្លារ ​ប៉ុណ្ណោះ។


បញ្ជាក់​ថា Mate 10 Pro បាន​បង្ហាញ​ខ្លួន​កាល​ពី​ខែ​តុលា​ឆ្នាំ​ទៅ ជាមួយ​ការ​រចនា​តួ​ខ្លួន​ស្តើង​ស្អាត ក្រាល​ដោយ​ផ្ទៃ​កញ្ចក់​ពេញ​ដល់​ទៅ ៨០,៩ ភាគរយ​នៃ​អេក្រង់ ៦,០ អ៊ីញ។ ប្រើ​ឈីប​ HiSilicon Kirin 970 បន្សំ​ RAM ធំ 6GB មាន​ប្រើ​កាមេរ៉ា​ក្រោយ​ភ្លោះ​ 12+20MP និង​ខាង​មុខ 8MP។ បំពាក់​ដោយ​ថាមពល​ថ្ម​ធំ ៤ ០០០mAh មាន​ជម្រើស​ពណ៌ ៤ ដូច​ជា Midnight Blue, Titanium Gray, Mocha Brown និង Pink Gold៕

Share on Google Plus

About Topsecretkey

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment