កាលពីឆ្នាំមុនេះ ក្រុមហ៊ុន Samsung បង្ហាញនូវអេក្រង់ស៊េរីថ្មីប្រភេទ Infinity display នៅលើស្មាតហ្វូន Galaxy S8 និង Galaxy S8 Plus។ ស្មាតហ្វូនទាំងពីរនេះ បានប្រើប្រាស់នូវអេក្រង់កម្រិត 18.5:9 aspect ratio និងការរចនាស៊ុមព័ទ្ធអេក្រង់ស្តើងនៅផ្នែកខាងលើ និងផ្នែកខាងក្រោមផងដែរ។ ក្រុមហ៊ុន ក៏ធ្វើការផ្លាស់ប្តូរដោយប្រើប្រាស់នូវ pressure sensitive virtual home button ជាជាងការប្រើប្រាស់នូវប៊ូតុង Home នៅលើអេក្រង់។ នៅក្នុងខែធ្នូឆ្នាំ 2017 នេះ ក្រុមហ៊ុន Samsung ក៏បានប្រកាសចេញនូវអេក្រង់ Infinity display នៅលើស្មាតហ្វូនត្រកូល Galaxy A-series តាមរយៈការប្រកាសបង្ហាញនូវ Galaxy A8 (2018) & Galaxy A8+ (2018)។
ពេលនេះនៅក្នុងឆ្នាំ 2018 ក្រុមហ៊ុននេះ ហាក់បីដូចជាចង់ពង្រីកនូវការប្រើប្រាស់អេក្រង់ Infinity Display សម្រាប់ស្មាតហ្វូនតម្លៃធូរថ្លៃប្រភេទ Galaxy J-series។ សម្រាប់រូបភាព Screenshots ជាច្រើននៅក្នុងបញ្ជីរបស់ FCC របស់ស្មាតហ្វូនម៉ូដែល SM-J600F បង្ហាញអំពីការប្រើប្រាស់នូវប៊ូតុង on-screen navigation buttons ដែលយើងធ្លាប់បានឃើញនៅលើស្មាតហ្វូនដែលប្រើប្រាស់អេក្រង់ Infinity display ផ្សេងទៀតផងដែរ។ J6 2018 នេះ ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួនឆាប់ៗនេះនៅក្នុងទីផ្សារ។ ទោះជាយ៉ាងណាក៏ដោយ យើងនៅមិនទាន់បានឃើញស្មាតហ្វូននេះនៅឡើយទេ។
ស្មាតហ្វូននេះនឹងមានបណ្តោយ 146.3 mm និងទទឹង 67.0 mm។ J6 2018 នៅមិនទាន់មានព័ត៌មានបញ្ជាក់អំពីទំហំពិតប្រាកដៃនៃអេក្រង់របស់ខ្លួន នៅឡើយទេ។ ស្មាតហ្វូននេះ ភ្ជាប់ជាមួយនឹងថាមពលថ្មដែលមិនអាចដោះចេញបាន ហើយវាក៏ប្រើប្រាស់នូវស៊ីមពីរ និង 2.4GHz Wi-Fi។ ស្មាតហ្វូននេះក៏ប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃ និងប្រព័ន្ធស្កេនមុខសម្រាប់ការផ្ទៀងផ្ទាត់នៅលើស្មាតហ្វូននេះ។ J6 2018 ក៏មានទ្រទ្រង់នូវប្រព័ន្ធ Samsung Pay សម្រាប់ការទូទាត់តាមទូរស័ព្ទផងដែរ។
ស្មាតហ្វូននេះ ក៏ប្រើប្រាស់នូវរន្ធដោត 3.5mm audio jack និង MicroUSB 2.0។ ស្មាតហ្វូននេះ មិនមានប្រើប្រាស់នូវបច្ចេកវិទ្យា Fast Charging នោះទេ ដោយប្រើប្រាស់នូវថាមពលត្រឹមតែ 5V/1A power ប៉ុណ្ណោះ។ កាលពីខែមុននេះ ស្មាតហ្វូននេះមានម៉ូដែល SM-J600F បង្ហាញខ្លួននៅលើ Geekbench ។ នៅក្នុងបញ្ជីនេះ បានបង្ហាញថា ស្មាតហ្វូននេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo។ ស្មាតហ្វូននេះ ប្រហែលជាប្រើប្រាស់នូវបន្ទះឈីប 1.59GHz Exynos 7870 octa-core ជាមួយក្រាហ្វិកកាត Mali-T830 GPU និងរ៉េមទំហំ 3GB៕
This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
0 comments:
Post a Comment