កម្មវិធី បណ្តាញជំនួញជាន់ខ្ពស់ Top-Line Business Networking វគ្គ II កំពុងអង្រូនចិត្តអ្នកចូលរួម

កម្មវិធី បណ្តាញជំនួញជាន់ខ្ពស់ Top-Line Business Networking គ្គ II កំពុងអង្រូនចិត្តអ្នកចូលរួម 




ភ្នំពេញ៖ វិនិយោគិន និងអ្នកជំនួញល្បីៗ កម្ពុជា ចិន ជប៉ុន កូរ៉េ និង អឺរ៉ុប ជាច្រើនរូប បានចូលរួម នឹងចាប់ដៃគ្នា សហការ និងធ្វើជំនួញរួមគ្នា នៅក្នុងកម្មវិធីបណ្តាញជំនួញជាន់ខ្ពស់ Top-Line Business Networking (TBN) វគ្គII នៅផ្សារទំនើប Aeon ជាន់ផ្ទាល់ដី កាលពីល្ងាចថ្ងៃសុក្រ ទី០៦ ខែមេសា ២០១៨


 “បណ្តាញជំនួញជាន់ខ្ពស់ Top-Line Business Networking (TBN)” គឺជាកម្មវិធីផ្តល់ឱកាសដល់ វិនិយោគិន, ពាណិជ្ជករ និង អាជីវករ គ្រប់ជាតិចំរុះជាតិសាសន៍ បង្កើតទំនាក់ទំនងរវាងគ្នានិងគ្នា រឹតចំណងអាជីវកម្ម ពាណិជ្ជកម្ម និងបង្កើតមុខជំនួញជាមួយគ្នា តាមរយៈ ការប្រាស្រ័យទាក់ទង ការសំណេះសំណាលគ្នាផ្ទាល់ ការផ្លាស់ប្តូរនូវបទពិសោធន៍ល្អៗ អោយគ្នាទៅវិញទៅមក ដើម្បីការរីកចម្រើនទៅមុខទាំងអស់គ្នា។


 កម្មវិធីនេះ ត្រូវបានរៀបចំជាលើកទីពីរ ដោយក្រុមហ៊ុន ទស្សនាវដ្តីជប៉ុន Coupon King និង ក្រុមហ៊ុន Excellent Advertising & Event បន្ទាប់ពីទទួលបានការគាំទ្រ និងជោគជ័យខ្លាំងកាលពី ថ្ងៃទី ០២ ខែ កញ្ញាឆ្នាំ ២០១៧ កន្លងទៅ។ លោក Kiyono Yuji ជាអគ្គនាយក ក្រុមហ៊ុនទស្សនាវដ្តីជប៉ុន Coupon King បានឲ្យដឹងថា នេះជាលើកទីពីរសម្រាប់គាត់ក្នុងការចាប់ដៃគូរ ជាមួយនឹង ក្រុមហ៊ុន Excellent Advertising & Event ក្នុងការបង្កើត និងបំបែកឯកត្តកម្ម កម្មវិធីទ្រង់ទ្រាយធំ “បណ្តាញ ជំនួញជាន់ខ្ពស់ TBN។ 


ការឆ្លើយឆ្លងផ្តល់អនុសាសន៍ គន្លឹះ យុទ្ធសាស្រ្ត និងជជែកវែកញែក ថាតើត្រូវធ្វើដូចម្តេចដើម្បីឲ្យ មុខជំនួញជោគជ័យ ញុំាងឲ្យ កម្មវិធី បណ្តាញជំនួញជាន់ខ្ពស់ TBN មានសភាពអ៊ូអរ និងក្លាយជាប្រធានបទក្តៅ ចាក់ដោតបេះដូងអ្នកចូលរួមច្រើនជាង១០០នាក់។ 


 លោក លី គំសួរ ដែលជាវិនិយោគិន វ័យក្មេង បានចូលរួមក្នុងកម្មវិធី បណ្តាញជំនួញជាន់ខ្ពស់ TBN បានឲ្យដឹងថា នេះជា កម្មវិធិដ៏ល្អឥតខ្ចោះ បើប្រៀបធៀបទៅនឹងកម្មវិធីផ្សេងៗដែលលោកធ្លាប់បានចូលរួម។ ជាពិសេសលោកមានឱកាសស្គាល់វិនិយោគិនទាំងជប៉ុន កម្ពុជា កូរ៉េចិន និងអឺរ៉ុប អាចចាប់ដៃគូរ សហការកិច្ចការងារពាណិជ្ជកម្មបានយ៉ាងត្រឹមត្រូវ។ 


កញា ចន្ទ័ ឆនីកា អគ្គនាយិកា ក្រុមហ៊ុន Excellent Advertising and Event បានបញ្ជាក់ថា៖ "ក្រុមហ៊ុនយើងខ្ញុំនឹងបន្តកិច្ចសហការជាមួយនឹងក្រុមហ៊ុន The Coupon King ក្នុងការបង្កើតនូវកម្មវិធីបណ្តាញជំនួញជាន់ខ្ពស់អោយកាន់តែធំជាងនេះ សម្រាប់ពេលអនាគតដ៏ខ្លីខាងមុខ"។ កម្មវិធី បណ្តាញជំនួញជាន់ខ្ពស់ TBN ត្រូវបានបញ្ចប់ទៅយ៉ាងរលូន និងអធឹកអធម ក្រោមការឩបត្ថម្ភពីក្រុមហ៊ុននានាយ៉ាងច្រើន។


សម្រាប់ព័ត៌មានលម្អិត 
សូមចូលទៅកាន់ Facebook TBN 
រឺទំនាក់ទំនង លេខ 089 38 99 44 / 070 575 754 / 098 700 836។










Share on Google Plus

About Topsecretkey

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment