កំពូលអធិរាជស្មាតហ្វូន Huawei P20 និង P20 Pro បង្ហាញវត្តមានលើកដំបូងនៅកម្ពុជា

ភ្នំពេញ៖ ទីបំផុត កំពូលអធិរាជស្មាតហ្វូនស៊េរីថ្មី Huawei P20 និង P20 Pro បង្ហាញវត្តមានលើកដំបូងក្នុងចំណោមតារាល្បីៗ ជាងថតរូប និងអ្នកសារព័ត៌មាន កាលពីល្ងាចថ្ងៃទី ០៤ ឩសភា ឆ្នាំ ២០១៨ នៅមជ្ឈមណ្ឌលពិព័រណ៌អន្តរជាតិ CSIC នៃក្រុមហ៊ុនHuawei អគារ Exchange Square។





ថ្លែងក្នុងកម្មវិធី “សាកល្បងប្រើប្រាស់ដំបូងបង្អស់ Huawei P20 Series” លោក អែម យុទ្ធូ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ ប្រចាំ Huawei នៅកម្ពុជាបានឲ្យដឹងថា ការសាកល្បងប្រើប្រាស់ដំបូងបង្អស់ Huawei P20 & Huawei P20 Pro សម្រាប់ភ្ញៀវកិត្តិយសដែលជាតារាល្បីៗ ចំនួន២០រូប ជាងថតរូប និងមិត្តអ្នកសារព័ត៌មានតែប៉ុណ្ណោះ ដើម្បីបង្ហាញនូវបទពិសោធន៍ថ្មី នៃកំពូលស្មាតហ្វូនស៊េរីរបស់ក្រុមហ៊ុន Huawei ក្រុមបច្ចេកវិទ្យាទំនើប AI និងសមត្ថភាពថតរូបដល់កំរិតកំពូល នៃកាមេរ៉ា Leica ដែលបំពាក់លើស្មាតហ្វូន Huawei P20 & P20 Pro។




“អតិថិជនដែល កក់ទុកមុន ជាមួយនឹងកំពូលស្មាតហ្វូន ស៊េរីថ្មី Huawei P20 នឹងទទួលបានតម្លៃពិសេសគឺត្រឹមតែ $689 ថែម កាស Wireless Huawei FreeBuds, ជញ្ចីងសុខភាព Huawei Smart Scale, ស៊ីមស្មាត កញ្ចប់ធំហ្មង 24 សប្តាហ៍ សរុបជាសាច់ប្រាក់ $289 ចំណែកឯ P20 Pro សុំលាក់តម្លៃ និងកាលបរិច្ឆេទនៃកម្មវិធីកក់ទុកមុន នឹងជូនដំណឹងតាមក្រោយ”។




Huawei P20 គឺជាកំពូលស្មាតហ្វូនស៊េរីថ្មី ដែលត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ ស្រស់ស្អាតទាក់ទាញ តួរធ្វើពីកញ្ចក់ និងលោហធាតុដ៏រលើបរលោង ប្រើប្រាស់នូវប្រព័ន្ធ IP53សម្រាប់ការពារធូលី និងការពារទឹកថែមទៀតផង។ ជាពិសេស Huawei P20 ក៏ប្រើប្រាស់នូវ IR Blaster នៅលើ Board មានរន្ធដោតកាសស្តាប់ 3.5mm Headphone Jack បំពាក់នូវ    អេក្រង់ទំហំ 5.8-inch RGBW Display ជាមួយកម្រិតភាពច្បាស់ 2244x1080 ភិចសែល ប្រើប្រាស់នូវ screen aspect ratios ហើយក៏មាន Notch ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាថ្មី 2D Mapping សម្រាប់ការស្កេនទៅលើផ្ទៃមុខ ប្រតិបត្តិការណ៍ដោយ Emotion UI 8.1 ប្រើប្រាស់មុខងារ AI ដែលដំណើរការ ដោយបន្ទះឈីប Kirin 970 មានម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ភ្ជាប់ជាមួយនឹង microSD Card មានរ៉េមទំហំ 4GB ។ រឹតតែពិសេស  កំពូលស្មាតហ្វូនស៊េរីថ្មី Huawei P20 ប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះ ដែលកាមេរ៉ាសម្រាប់ចាប់យករូបភាពពណ៌មាន ទំហំ 12MP f/1.8 RGB sensor និង កាមេរ៉ាសម្រាប់ចាប់យករូបភាពសខ្មៅមានទំហំ 20MP f/1.6 monochrome sensor។ ចំណែកឯកាមេរ៉ាមុខវិញមានទំហំរហូតដល់ទៅ 24 MP មានសមត្ថភាពខ្ពស់ក្នុងការផ្តិតយករូបភាព Selfie បានស្អាតល្អ។ Huawei P20 មានថាមពលថ្មទំហំ 3400mAh ប្រើប្រាស់នូវបច្ចេកវិទ្យា fast charging technology ដែលអាចបញ្ចូលថាមពលថ្មពី 0-58% ជាមួយនឹងការបញ្ចូលថាមពលថ្មត្រឹមតែ 30នាទី។



ចំណែកឯ Huawei P20 Pro វិញ ប្រើប្រាស់នូវកាមេរ៉ាខាងក្រោយ  Leica ចំនួន 3 គ្រាប់ មានបីទំហំ គឺ 40MP+8MP+20MP។  ចំពោះកាមេរ៉ា Selfie វិញ ស្មាតហ្វូន Huawei P20 Pro បានបំពាក់នូវកាមេរ៉ាទំហំ 24MP ដូចគ្នាទៅនឹងស្មាតហ្វូន Huawei P20 ហើយកាមេរ៉ាមុខនេះ ក៏អាចប្រើប្រាស់នូវមុខងារ Light Fusion បានផងដែរ។ ស្មាតហ្វូន P20 Pro មានអេក្រង់ 6.1” OLED ជាមួយកម្រិតភាពច្បាស់ 2240x1080 ភិចសែល និងមានកម្រិត 19:9 aspect ratio។ ស្មាតហ្វូននេះ ក៏មាន Notch នៅផ្នែកខាងលើសម្រាប់ដាក់សេនស័រ ឧបាល័រសំឡេង និងកាមេរ៉ាខាងមុខផងដែរ។ នៅផ្នែកខាងក្រោមរបស់ស្មាតហ្វូននេះ គឺប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃ។ Huawei P20 Pro ដំណើរនូវបន្ទះឈីប Kirin 970 chip ដែលជាប្រភេទបន្ទះឈីប NPU (Neural Processing Unit) សម្រាប់គ្រប់គ្រងទៅលើមុខងារ AI។ នៅក្នុងទ្វីបអ៊ឺរ៉ប ស្មាតហ្វូននេះមានរ៉េមទំហំ 6GB និងម៉េមូរីទំហំ 128GB។ ស្មាតហ្វូននេះមានថាមពលថ្ម 4,000mAh ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Huawei’s SuperCharger fast charging technology នឹងការភ្ជាប់ទំនាក់ទំនងដូចជា  WIFI, Bluetooth 4.2 (not 5.0), NFC និង LTE 28 ក្រុមផ្សេងគ្នា ដែលមានន័យថា គឺអាចប្រើប្រាស់បាននៅជុំវិញពិភពលោកបាន។
ស្មាតហ្វូន  Huawei P20 Pro ប្រើប្រាស់នូវផត USB-C 3.1 ប៉ុន្តែមិនមានរន្ធដោតកាសស្តាប់ Audio Jack នោះទេ។ ស្មាតហ្វូននេះ ក៏មានប្រើប្រាស់នូវ IP67 ផងដែរ។ ស្មាតហ្វូននេះ មានកម្រាស់ 7.65mm និងទម្ងន់ 174g ថែមទៀត។




តារាល្បីៗដែលមានវត្តមាននៅក្នុងកម្មវិធីនេះ បានបង្ហាញចំណាប់អារម្មណ៏ដូចៗគ្នាថា “Huawei P20 & P20 Pro ពិតជាស្អាតហើយ High Class ជាពិសេសសមត្ថភាពថតរូបគឺកប់តែម្តង។ ស្រឡាញ់ Huawei P20 & P20 Pro ខ្លាំងណាស់”។




សម្រាប់ព័ត៌មានលម្អិតពីការកម្ម៉ង់ទុកមុន សម្រាប់ស្មាតហ្វូនស៊េរីថ្មី Huawei P20 សូមអញ្ជើញទៅកាន់ ហាងលក់ទូរស័ព្ទដែលនៅជិតអ្នកជាងគេ រឺ ហាងលក់ទូរស័ព្ទដែលមានស្លាកសញ្ញា រឺបុគ្គលិកលក់ Huawei។




សម្រាប់ព័ត៌មានថ្មីៗពី Huawei នៅកម្ពុជាសូមតាមដានជាមួយពួកយើងតាមរយៈ៖
Youtube link: www.youtube.com/c/HuaweiMobileKH អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង
Instagram link: www.instagram.com/huaweimobilekh លេខទូរស័ព្ទ៖ 010 44 99 06 / 092 47 69 75 Facebook: www.facebook.com/huaweimobilekh អ៊ីមែល៖ ngo.menghourng2@huawei.com




















Share on Google Plus

About Topsecretkey

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment