សឹងតែមិនជឿ ស្មាតហ្វូនស៊េរីថ្មី Huawei P20 Huawei P20 Pro អាចផ្តិតយករូបភាពយ៉ាងស្រស់ស្អាតដល់ថ្នាក់ហ្នឹងសោះបើទោះបីជាពន្លឺខ្សោយក៏ដោយ

ភ្នំពេញ៖ ក្រុមហ៊ុនស្មាតហ្វូនឈានមុខលំដាប់ពិភពលោក Huawei ប្រចាំកម្ពុជា បានរៀបចំកម្មវិធីបង្ហាញនូវសមត្ថភាពពិតនៃការផ្តិតរូប របស់កំពូលស្មាតហ្វូនល្អឯកប្រចាំឆ្នាំ២០១៨ Huawei P20 តម្លៃ $689 និង Huawei P20 តម្លៃ $859 ក្នុងចំណោមតារាប្រុសស្រីល្បីៗ អ្នកថតរូបអាជីព និងមិត្តអ្នកសារព័ត៌មាន កាលពីល្ងាចថ្ងៃទី១៥ មិថុនាឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលពិព័រណ៌អន្តរជាតិ CSIC នៃក្រុមហ៊ុនHuawei អគារ Exchange Square។


ថ្លែងក្នុងកម្មវិធីសាកល្បងនូវសមត្ថភាពពិតនៃកាមេរ៉ា របស់ស្មាតហ្វូនល្អឯក Huawei P20 P20Pro Master Photography powered by AI, See More លោក ឡាង សុលីណា ជាងថតរូបអាជីពល្បីឈ្មោះប្រចាំប្រទេសកម្ពុជាមួយរូបបានឲ្យដឹង “Huawei P20 គឺជាកំពូលស្មាតហ្វូនស៊េរីថ្មី ដែលត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ ស្រស់ស្អាតទាក់ទាញ តួរធ្វើពីកញ្ចក់ និងលោហធាតុដ៏រលើបរលោង ការពារធូលី និងការពារទឹកថែមទៀតផង។ P20 មានម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ភ្ជាប់ជាមួយនឹង microSD Card មានរ៉េមទំហំ 4GB ។ រឹតតែពិសេស  កំពូលស្មាតហ្វូនស៊េរីថ្មី Huawei P20 ប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះ ដែលកាមេរ៉ាសម្រាប់ចាប់យករូបភាពពណ៌មាន ទំហំ 12MP f/1.8 RGB sensor និង កាមេរ៉ាសម្រាប់ចាប់យករូបភាពសខ្មៅមានទំហំ 20MP f/1.6 monochrome sensor។ ចំណែកឯកាមេរ៉ាមុខវិញមានទំហំរហូតដល់ទៅ 24 MP មានសមត្ថភាពខ្ពស់ក្នុងការផ្តិតយករូបភាព Selfie បានស្អាតល្អ។ Huawei P20 មានថាមពលថ្មទំហំ 3400mAh ប្រើប្រាស់នូវបច្ចេកវិទ្យា fast charging។
ចំណែកឯ Huawei P20 Pro វិញ ប្រើប្រាស់នូវកាមេរ៉ាខាងក្រោយ  Leica ចំនួន 3 គ្រាប់ មានបីទំហំ គឺ 40MP+8MP+20MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា AI។  ចំពោះកាមេរ៉ា Selfie វិញ ស្មាតហ្វូន Huawei P20 Pro បានបំពាក់នូវកាមេរ៉ាទំហំ 24MP ដូចគ្នាទៅនឹងស្មាតហ្វូន Huawei P20 ហើយកាមេរ៉ាមុខនេះ ក៏អាចប្រើប្រាស់នូវមុខងារ Light Fusion បានផងដែរ។ ស្មាតហ្វូននេះមានរ៉េមទំហំ 6GB និងម៉េមូរីទំហំ 128GB។ ស្មាតហ្វូននេះមានថាមពលថ្ម 4,000mAh ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Huawei’s SuperCharger fast charging។


លោក សុលីណាបន្ថែមថា៖ “បើចង់បានរូបថតស្អាត ស្រឡាញ់ការថតរូប រូបថតស្រស់ស្អាតដូចកាមេរ៉ាអាជីព Huawei P20 P20 Pro គឺជាជម្រើសល្អបំផុត ធានាថាមិនខកបំណង មិនថាពេលណា ទីកន្លែងណា រឺកន្លែងដែលគ្មានពន្លឺក៏ដោយ ក៏យើងនូវតែទទួលបានរូបថតច្បាស់ល្អជាមួយនឹងកាមេរ៉ា Leica ដែលពាក់នៅលើស្មាតហ្វូនទំាងពីរនេះ”។
គួររំលឹកថាកំពូលស្មាតហ្វូន Huawei P20 P20 Pro កំពុងដណ្តើមបានពាន់រង្វាន់ជាកំពូលស្មាតហ្វូនល្អឯក មានកាមេរ៉ាថតរូបស្អាតដាច់គេប្រចាំឆាំ២០១៨ ពី TIPA។ បច្ចុប្បន្ន
Huawei P20 មានតម្លៃ $689 ថែម កាស Wireless Huawei FreeBuds, ជញ្ចីងសុខភាព Huawei Smart Scale, ស៊ីមស្មាត កញ្ចប់ធំហ្មង 24 សប្តាហ៍ សរុបជាសាច់ប្រាក់ $289 ចំណែកឯ P20 Pro មានតម្លៃ $859 ថែម កាស Wireless Huawei FreeBuds និង ស៊ីមស្មាត កញ្ចប់ធំហ្មង 24 សប្តាហ៍ សរុបជាសាច់ប្រាក់ $269” នៅគ្រប់ហាងលក់ទូរសព្ទ ហាងដែលមានបុគ្គលិកផ្នែកលក់ រឺ ហាងដែលមានស្លាកសញ្ញា Huawei។

តោះទៅទស្សនាសមត្ថភាពពិត រូបភាពពិតដែលផ្តិតចេញពីកំពូលស្មាតហ្វូន Huawei P20 & P20 Pro ដោយជាងថតរូបអាជីព គឺលោក ឡាង សុលីណា និង លោក យូឈុន ឈិន ទាំងអស់គ្នា៖

សម្រាប់ព័ត៌មានថ្មីៗពី Huawei នៅកម្ពុជាសូមតាមដានជាមួយពួកយើងតាមរយៈ៖
Youtube link: www.youtube.com/c/HuaweiMobileKH អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង
Instagram link: www.instagram.com/huaweimobilekh លេខទូរស័ព្ទ៖ 010 44 99 06 / 092 47 69 75 Facebook: www.facebook.com/huaweimobilekh អ៊ីមែល៖ ngo.menghourng2@huawei.com




































Share on Google Plus

About Topsecretkey

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment