នៅមុនព្រឹត្តិការណ៍ប្រកាសស្មាតហ្វូនស៊េរីថ្មីរបស់ Huawei ថ្ងៃទី២៧
មីនាខាងមុខ គណនី Evan Blass នៃបណ្ដាញសង្គម Twitter
ស្រាប់តែបង្ហោះចេញរូប render អំពីស៊េរី P20 ទាំង ៣ម៉ូដែល គឺ Huawei
P20, P20 Lite និង P20 Pro ។
តាមរយៈរូប render ទាំងនេះ បានឱ្យឃើញនូវរចនាបថអេក្រង់មុខរបស់
Huawei P20 ទាំង ៣ម៉ូដែល សុទ្ធតែមានការឌីហ្សាញគែមអេក្រង់ស្ដើង
និងបែបឆក (notch) ស្ថិតនៅផ្នែកកំពូលខាងលើ ស្រដៀងនឹង iPhone X
របស់ Apple ដែរ។ ក្នុងនោះ ទូរស័ព្ទដែលមានកាមេរ៉ាក្រោយដល់ទៅ៣
ប្រើបច្ចេកវិទ្យារបស់ Leica អាចជាម៉ូដែល P20 Pro
ដែលតម្រៀបបញ្ឈរខិតនៅផ្នែកខាងឆ្វេងមួយជួរ អមដោយភ្លើងជំនួយ Flash
ស្ថិតនៅពីក្រោម
ចំណែករូប render ដែលគេអះអាងថា ជាស្មាតហ្វូន P20
គឺឃើញមានកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយ អមដោយបច្ចេកវិទ្យា Leica
រៀបបញ្ឈរនៅចំហៀងខាងឆ្វេង ដូចគ្នានឹង P20 Pro ដែរ។ រីឯ Huawei P20
Lite វិញឃើញមានកាមេរ៉ាក្រោយភ្លោះដូច P20 ដែរ
គ្រាន់តែមិនឃើញប្រើបច្ចេកវិទ្យាកាមេរ៉ា Leica នោះទេ។
រចនាបថស្មាតហ្វូន Huawei P20 និង P20 Lite ត្រូវបានអះអាងដោយ
ទីភ្នាក់ងារនិយតកម្មចិន TENAA ។ P20 Lite ។ P20 Lite នឹងមានអេក្រង់
៥,៨៤អ៊ីញកម្រិត (1080×2280)px នៅសមាមាត្រ 19:9 ភ្ជាប់កាមេរ៉ា 16MP +
2MP នៅលើកាមេរ៉ាភ្លោះខាងក្រោយ ហើយខាងមុខទំហំ 24MP, អមដោយ RAM 4GB
អង្គចងចាំ 64GB និងកម្លាំងថ្ម 2900Ah។
វាដំណើរការដោយប្រព័ន្ធសូហ្វ៊ែរ Android 8.0 Oreo ជាមួយផ្ទៃ EMUI 8.0 ។
P20 Lite នឹងមានតម្លៃប្រហែល ៣៦៩អឺរ៉ូ ចំណែក P20 ថ្លៃប្រហែល
៦៧៩អឺរ៉ូ ហើយ P20 Pro តម្លៃ ៨៩៩អឺរ៉ូ។ គេរំពឹងទៀតថា P20 ម៉ូដែល Lite
នឹងបំពាក់ឈីប Kirin សមត្ថភាពបង្គួរ
ចំណែកពីរម៉ូដែលទៀតប្រើឈីបស៊េរីខ្ពស់គឺ Kirin 970៕
Home
Uncategories
Huawei P20, P20 Lite និង P20 Pro លេចរូប render ព្រំគ្នាទាំង ៣ម៉ូដែល អា Pro ប្រើកាមេរ៉ាដល់ទៅបី
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment