iPad Pro ​អេក្រង់ ១២,៩អ៊ីញ​នឹង​ចេញ​លក់​លើ​ទីផ្សារ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា​នេះ​មាន​ប៊ិច និង​ Smart Keyboard តម្លៃ​ចាប់ពី ៧៩៩ដុល្លារ

ក្រុមហ៊ុន Apple បាន​បើក​ពិធី​សម្ពោធ iPad Pro ក្នុង​ព្រឹត្តិការណ៍​កាលពី​ដើម​ខែ​កញ្ញា ប៉ុន្តែ​មិន​បាន​បញ្ជាក់​កាលបរិច្ឆេទ​ចេញ​លក់​ថេប្លេត​អេក្រង់​ធំ​មិន​ធ្លាប់​មាន​ពី​មុន​របស់​ខ្លួន លើ​ទីផ្សារ​នោះ​ទេ គ្រាន់តែ​បង្ហើប​ឱ្យ​ដឹង​ថា នឹង​មាន​លក់់​លើ​ទីផ្សារ​មួយ​ចំនូន​អំឡុង​ខែ​វិច្ឆិកា។ ចំណែក​របាយការណ៍​ពេល​នេះ អះអាង​ថា iPad Pro អេក្រង់ ១២,៩អ៊ីញ​នេះ នឹង​បង្ហាញ​វត្តមាន​នៅ​តាម​បណ្ដា​ហាង​លក់​ធំៗ​ក្នុង​សហរដ្ឋ​អាមេរិក ចាប់ពី​ថ្ងៃ​ទី១១ វិច្ឆិកា​នេះ​ហើយ។


ថេប្លេត iPad ស៊េរី​ថ្មី​ចេញ​ឆ្នាំ​នេះ គឺ​ពិត​ជា​ពិសេស ត្រូវ​បាន​ពង្រីក​អេក្រង់ និង​ប្រើ​ឈ្មោះ​ថា​គឺ iPad Pro។ មិនតែ​ប៉ុណ្ណោះ ត្រូវ​បាន​ក្រុមហ៊ុន​ផលិត​ប៊ិច​សម្រាប់​ប្រើ​ជាមួយ iPad អេក្រង់ ១២,៩អ៊ីញ​នេះ ដែល​ហៅ​ថា Apple Pencil។ iPad Pro ថែមទាំង​អាច​ប្រើ​បាន​ជាមួយ Smart keyboard ងាយស្រួល​សម្រាប់​ការ​វាយ​អក្សរ​លើ​ថេប្លេត។ យ៉ាងណា ឧបករណ៍​បន្ថែម​ទាំងពីរ​មុខ​នេះ នឹង​ត្រូវ​គិត​ថ្លៃ​ផ្សេង​ពី​ថេប្លេត។ ប៊ិច Apple Pencil តម្លៃ ៩៩ដុល្លារ ហើយ Smart Keyboard តម្លៃ ១៦៩ដុល្លារ នឹង​ចេញ​លក់​ដំណាល​គ្នា​នឹង iPad Pro ​ដែល​មាន​តម្លៃ ៧៩៩ដុល្លារ​នៅ​ថ្ងៃ​ទី១១ វិច្ឆិកា​នេះ។

ថេប្លេត iPad Pro ត្រូវ​បាន​បំពាក់​អង្គ​ប្រតិបត្តិ​ជំនាន់​ថ្មី​ចុងក្រោយ​ល្បឿន​លឿន គឺ Apple A9X ហើយ​បង្កប់​ដោយ speaker ចំនួន៤ ផ្ដល់​សំឡេង​ឮ​ខ្លាំង និង​ពីរោះ។ លក្ខណៈ​សម្បត្តិ iPad Pro រួម​មាន៖
-អេក្រង់​ទំហំ ១២,៩អ៊ីញ​ប្រភេទ LED-backlit IPS LCD មាន resolution 2048x2739px និង​មាន​ដង់ស៊ីតេ​ភិចហ្សែល 265ppi
-កាមេរ៉ា​ទំហំ 8MP ថត​រូប​កម្រិត 3264x2448px និង​វីដេអូ​កម្រិត 1080p@30fps, 720p@120fps
-បច្ចេកវិទ្យា​កាមេរ៉ា៖ geo-tagging, face/smile detection, photo/panorama
-កាមេរ៉ា​មុខ​ទំហំ 1.2MP ថត​វីដេអូ​កម្រិត 720p@30fps, អម​ដោយ​មុខងារ face detection, HDR, FaceTime over Wi-Fi ឬ Cellula


-ឈីប​អង្គ​ប្រតិបត្តិ Apple A9X ល្បឿន​លឿន​ជាង​មុន
-អង្គ​ចងចាំ 32/128GB
-តំណភ្ជាប់ Wi-Fi 802.11 a/b/g/n/ac, hotspot, Bluetooth v4.0, GPS, USB v2.0
-បច្ចេកវិទ្យា​ស្កេន​ក្រយៅដៃ (TouchID)
-ប្រើស៊ីមកាតប្រភេទ Nano-Sim/Apple Sim (អាមេរិក និងអង់គ្លេស)
-(បxទទ)=(៣០៥,៧មិល្លីម៉ែត្រ x ២២០,៦មិល្លីម៉ែត្រ)
-កម្រាស់ = ៩,៦មិល្លីម៉ែត្រ
-ទម្ងន់ ៧១៣ក្រាម (ម៉ូដែល Wi-Fi) និង ៧២៣ក្រាម (ម៉ូដែល LTE)
-ថ្ម អាច​ប្រើ​សម្រាប់​សន្ទនា​បាន​រយៈពេល ១០ម៉ោង

iPad Pro នឹង​ចេញ​លក់​ជាមួយ​ជម្រើស​ពណ៌​ចំនួន៣ គឺ​ពណ៌​ទឹក​ប្រាក់ ពណ៌​មាស និង​ពណ៌​ប្រផេះ ហើយ​តម្លៃ​របស់​វា ចាប់ពី​ ៧៩៩ដុល្លារ​ឡើង​ទៅ ដែល​នឹង​ចរាចរ​លើ​ទីផ្សារ​ចាប់ពី​ថ្ងៃ​ទី១១ ខែ​វិច្ចិកា​នេះ៕
​ប្រែ​សម្រួល៖ រឹទ្ធិរាជ
ប្រភព៖gsmarena
Share on Google Plus

About Topsecretkey

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment