សម្រង់សម្ដី៥ឃ្លាលើកឡើងអំពីទំនាក់ទំនងរវាងគោលដៅទៅនឹងជីវិតរបស់មនុស្សម្នាក់ៗ



១) “បើ​អ្នក​អាច​រៀបចំ​ជីវិត​របស់​អ្នក​ឲ្យ​នៅ​ក្បែរ​អ្វី​ដែល​អ្នក​ជក់ចិត្ត​ធ្វើ នោះ​អ្នក​នឹង​អាច​ធ្វើឲ្យ​អ្វី​ដែល​អ្នក​ជក់ចិត្ត​ឲ្យ​ក្លាយ​ជា​សាច់រឿង​របស់​អ្នក ហើយ​បន្ទាប់​មក​ធ្វើឲ្យ​សាច់រឿង​របស់​អ្នក​ឲ្យ​ក្លាយ​ជា​អ្វី​ដែល​ធំធេង​ជាង​នេះ គឺជា​អ្វី​ដែល​សំខាន់”។ Blake Mycoskie
២) “អាថ៌កំបាំង​នៃ​ភាព​ជោគជ័យ​គឺជា​ភាព​ស្ថិតស្ថេរ​ជាប់​ជានិច្ច​ទៅ​នឹង​គោលដៅ”។ Benjamin Franklin
៣) “គ្មាន​បុរស​ឬ​ក៏​ស្ត្រី​ណា​ម្នាក់​គឺជា​កោះ​ដែល​ដាច់​ស្រយាល​តែ​ឯង​នោះ​ទេ។ ការណ៍​ដែល​មាន​អត្ថិភាព​សម្រាប់​តែ​ខ្លួនឯង​គឺ​គ្មាន​អត្ថន័យ​អ្វី​ទាល់តែ​សោះ។ អ្នក​អាច​សម្រេច​នូវ​សេចក្ដី​រីករាយ​បំផុត​បាន​នៅ​ពេល​ដែល​អ្នក​ទទួល​អារម្មណ៍​មួយ​ដែល​មាន​ទំនាក់ទំនង​ភ្ជាប់​ទៅ​នឹង​គោលដៅ​ដែល​អស្ចារ្យ​ណាមួយ​នៅ​ក្នុង​ជីវិត គឺជា​អ្វីមួយ​ដែល​អស្ចារ្យ​ធំធេង​ជាង​ខ្លួន​អ្នក”។ Denis Waitley
៤) “អ្នក​មិន​អាច​បក​ត្រឡប់​ថយ​ក្រោយ​ទៅ​ផ្លាស់ប្ដូរ​អ្វី​ដែល​អ្នក​បាន​ចាប់ផ្ដើម​មក​នោះ​ទេ យ៉ាងណាមិញ​អ្នក​អាច​ចាប់ផ្ដើម​ឡើង​វិញ​នៅ​ទីកន្លែង​ដែល​អ្នក​កំពុង​តែ​ឈរ​នេះ ហើយ​ផ្លាស់ប្ដូរ​ទី​បញ្ចប់​របស់​វា​បាន”។ C.S. Lewis
៥) “ចាប់​យក​ឱកាស​ហើយ​សាង​កំហុស​ឆ្គង ព្រោះ​វា​គឺជា​របៀប​ដែល​អ្នក​អាច​អភិវឌ្ឍ​រីកចម្រើន​បាន។ ភាព​ឈឺចាប់​នឹង​បណ្ដុះ​ផ្លែផ្កា​នៃ​សេចក្ដី​ក្លាហាន​របស់​អ្នក​ឡើង។ អ្នក​ត្រូវតែ​បរាជ័យ​ទើប​អាច​ហ្វឹកហាត់​នូវ​សេចក្ដី​ក្លាហាន​បាន”។ Mary Tyler Moore
ប្រភព៖ success.com
ប្រែសម្រួល៖ ស្រីពៅ
Share on Google Plus

About Topsecretkey

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment